General Pharmacology Part 2
61. ឱសថដែលមិនសូវចូលចិត្តភ្ជាប់សម្ព័ន្ធ <៣� % ជាមួយសារធាតុរបស់ឈាម
σ� ជាប្រភេទឱសថដែលមានប្រសិទ្ធភាពខ្សោយ
σ� ជាប្រភេទឱសថដែលមានប្រសិទ្ធភាពខ្លាំងឬខ្ពស់ ឬងាយពុល
σ� ជាប្រភេទឱសថដែលបណ្តាលឲ្យងាយមានប្រតិកម្ម ឬមានប្រសិទ្ធភាពខ្ពស់
σ� ជាប្រភេទឱសថដែលបង្កឲ្យមានអាល្លែកហ្ស៊ី
62. ភាពមានជំងឺធ្វើឲ្យប្រែប្រួលចំនួនអាល់ប៊ុយមីន
σ� ខ្សោយថ្លើម (ថយចុះការសំយោគ) ឬខ្សោយតំរងនោម
σ� ជំងឺរលាកបំពង់ក ឬមានជំងឺដំបៅក្រពះ
σ� ជំងឺរលាកមាត់ស្បូន
σ� ជំងឺក្រិនសាច់ដុំបេះដូង
63. ការបញ្ចេញឱសថតាមផ្លូវណាដែលច្រើនជាងគេ
σ� តាមផ្លូវទឹកប្រម៉ាត់ ឬតាមលាមក
σ� តាមផ្លូវទឹកនោម
σ� តាមរន្ធញើស
σ� តាមការកណ្តាស់
64. ផ្លូវសំខាន់ដែលឱសថបញ្ចេញចោល
σ� បញ្ចេញតាមរន្ធញើស
σ� បញ្ចេញតាមលាមក
σ� បញ្ចេញតាមទឹកភ្នែក ឬសំបោរ
σ� បញ្ចេញតាមលាមក ឬទឹកនោម
65. សរីរាង្គណាមួយដែលងាយបញ្ចូលទឹក
σ� ស្បែក សាច់ដុំ
σ� ឆ្អឹង
σ� ខ្លាញ់ សរសៃសក់
σ� ថ្លើម តម្រងនោម បេះដូង
66. ក្នុងទឹកនោមមានអាល់ប៊ុយមីន ឬទេចំពោះមនុស្សជា?
σ� មាន
σ� គ្មាន
σ� ជួនមាន ជួនអត់
σ� មាន ឬ គ្មាន
67. ក្នុងទឹកនោមមានគ្លុយកូស (glucose) ឬទេចំពោះមនុស្សជា?
σ� គ្មាន
σ� មាន
σ� ជួនមាន ជួនអត់
σ� មាន ឬគ្មាន
68. ជាទូទៅការចេញវេជ្ជបញ្ជាឱសថថ្មីនៅលើស្រ្តីមានផ្ទៃពោះត្រូវហាមឃាត់ ហើយត្រូវប្រយ័ត្នខ្ពស់ចំពោះស្រ្តីដែលសង្ស័យថានឹងមានផ្ទៃពោះ
σ� កូនកើតមកពុំមានលក្ខណៈគ្រប់គ្រាន់ដូចទារកផ្សេងៗ
σ� ពេលឆ្លងទន្លេអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត
σ� ទារកអាចខូចវិញ្ញាណណាមួយ ឬកូនកើតមកពុំមានលក្ខណៈគ្រប់គ្រាន់
σ� អាចបង្កអោយមានផលប៉ះពាល់ដល់ទារកនៅពេលកើតចេញពីម្តាយ
69. កត្តាធ្វើអោយមានការប្រែប្រួលការបញ្ចេញចោលរបស់ឱសថ
σ� មនុស្សចាស់ជរា
σ� អ្នកមានជំងឺខ្សោយតម្រងនោម ឬមានអន្តរកម្មឱសថ
σ� អ្នកមានជំងឺរបេង
σ� អ្នកមានជំងឺក្រពះ
70. ម៉ូលេគុលណាសំរាប់បរិធានទទួលសញ្ញា (Récepteur) Bétaadrénergique
Histamine
Adrénaline
Sérotonine
Dopamine
71. ភាពងាយមានប្រតិកម្មនៅពេលប្រើឱសថ (Hypersensibilité )
σ� មានហ្សុកអាណាហ្វីឡាក់ទីកភ្លាមៗក្រោយពីប្រើឱសថ និងមានអាល្លែកហ៊្សី
σ� បណ្តាលឲ្យងងុយដេក ២ម៉ោង ក្រោយពីលេបថ្នាំ
σ� មានរាករូស ឬឆ្អល់ពោះ ឬកើតហឺត
σ� ឡើងកន្ទាលត្រអាក រមាស់ រាក ក្រោយពីលេបថ្នាំបាន ៤៥ថ្ងៃ
72. pHទារកទើបនឹងកើត (ថ្ងៃទី១)
σ� pH មាន ៖ ១-៥
σ� pH មាន ៖ ៦-៨
σ� pH មាន ៖ ១-៣,៥
σ� pH មាន ៖ ៥-៧
73. ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើត
σ� ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតខ្ពស់ជាងកុមារ
σ� ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងមនុស្សពេញវ័យ
σ� ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងកុមារ
σ� ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងមនុស្សចាស់ជរា
74. មុខងារតម្រងនោមរបស់ទារកទើបនឹងកើតនៅអាយុប៉ុន្មានទើបមានតម្រងនោមដូចមនុស្សពេញវ័យ
σ� អាយុពី ៣-៤ ឆ្នាំ ឬ អាយុពី ១-៣ ឆ្នាំ
σ� អាយុពី ១០-១៥ឆ្នាំ
σ� អាយុពី ៦-៧ឆ្នាំ
σ� អាយុពី ១-៣ ឆ្នាំ
75. pH ក្រពះរបស់មនុស្សចាស់ជរា
σ� ១-៣,៥
σ� ៣,៥-៤,៥
σ� ៧៩ ឬ១៣,៥
σ� ២-៤
76. ចំនួនអាល់ប៊ុយមីនមនុស្សចាស់ជរា ក្នុង១លីត្រឈាម
σ� ៥០ក្រ/ល ឬ ៦០ក្រ/ល
σ� ៣៨ក្រ/ល
σ� ៣០ក្រ/ល ឬ ៣៥ក្រ/ល
σ� ៤៧ក្រ/ល (មនុស្សពេញវ័យ)
77. ចំពោះមនុស្សអាយុ ៨០ឆ្នាំ ទំងន់របស់សរីរាង្គ១ណាកើនឡើង :
σ� ម៉ាស់សាច់ដុំ ៤០%
σ� អណ្តើក ២៨%
σ� សួត ឬបេះដូង ១១%
σ� ថ្លើម ២០%
78. ក្នុងនាមអ្នកជាគ្រូពេទ្យចំពោះមនុស្សចាស់ដែលមានអាយុ ៨០ឆ្នាំ តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច ?
σ� ត្រូវកំរិតប្រើឱសថឲ្យដូចស្រ្តីមានផ្ទៃពោះ
σ� ប្រាប់អ្នកជំងឺឲ្យគោរពតាមវេជ្ជបញ្ជា
σ� ចាត់ទុកអ្នកជំងឺមនុស្សចាស់ដូចអ្នកជំងឺធម្មតា
σ� ចាត់ទុកអ្នកជំងឺអាយុ ៨០ឆ្នាំ ដូចទារកទើបនឹងកើត
79. កត្តាដែលជះឥទ្ធិពលលើការភ្ជាប់សម្ព័ន្ធជាមួយអាល់ប៊ុយមីន
σ� ថយចុះកំហាប់អាល់ប៊ុយមីនក្នុងឈាម
σ� ការដណ្តើមគ្នាក្នុងការភ្ជាប់ជាមួយអាល់ប៊ុយមីន មានជំងឺ និងមានអន្តរកម្មឱសថ
σ� ការផ្លាស់ប្តូរទ្រង់ទ្រាយរបស់អាល់ប៊ុយមីន
σ� ការកើនឡើងកំហាប់អាល់ប៊ុយមីនក្នុងឈាម
80. ចំពោះស្រ្តីមានផ្ទៃពោះ តើចំនួនអាល់ប៊ុយមីនថយចុះ ឬកើនឡើងក្នុង១លីត្រឈាម
σ� ៣៥ក្រ/ល
σ� ២៥ក្រ/ល
σ� ៤០ក្រ/ល(ធម្មតា)
σ� ៥០ក្រ/ល
81. ចំពោះស្រ្តីមានផ្ទៃពោះតើជាតិទឹកក្នុងខ្លួនកើនឡើង ឬថយចុះ?
σ� ថយចុះ ៥លីត្រ
σ� កើនឡើង ១៥លីត្រ
σ� កើនឡើង ៨លីត្រ
σ� ថយចុះ ១០លីត្រ
82. ក្នុងនាមអ្នកជាគ្រូពេទ្យ ចំពោះស្រ្តីមានផ្ទៃពោះ តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច?
σ� ត្រូវសួរព័ត៌មានពីកូនក្នុងពោះឲ្យបានច្បាស់លាស់ មុននឹងចេញវេជ្ជបញ្ជា
σ� ពិនិត្យជំងឺដូចអ្នកជំងឺធម្មតា
σ� ផ្តល់ឱសថដែលមានផលរំខានដល់ទារកក្នុងផ្ទៃ
σ� ចាត់ទុកការចេញវេជ្ជបញ្ជាចំពោះស្រ្តីមានផ្ទៃពោះដូចមនុស្សចាស់ជរា
83. ក្នុងនាមអ្នកជាគ្រូពេទ្យចំពោះស្រ្តីបំបៅដោះកូន តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច?
σ� ឱសថបញ្ចញចោលតាមទឹកដោះក្នុងទិសដៅធម្មជាតិពីកំហាប់ខ្លាំងទៅកំហាប់ខ្សោយ បើមិនចាំបាច់មិនត្រូវប្រើឱសថទេ
σ� ឱសថបញ្ចញចោលតាមទឹកដោះក្នុងទិសដៅផ្ទុយពីធម្មជាតិពីកំហាប់ខ្សោយទៅកំហាប់ខ្លាំងគួរប្រើឱសថប៉ះពាល់តិចតួច
σ� ឱសថបញ្ចេញចោលតាមទឹកដោះ ត្រូវចេញវេជ្ជបញ្ជាឱសថដែលបញ្ចេញតាមទឹកដោះ
σ� ត្រូវចេញវេជ្ជបញ្ជាចំពោះឱសថដែលមិនបញ្ចេញចោលតាមទឹកដោះ
84. pH របស់ទឹកដោះម្តាយ
σ� ៧ ឬ៣-៨
σ� ៨-៩
σ� ៥-៦,៥
σ� ៦,៦-៧,២
85. ដើម្បីកាត់បន្ថយផលរំខានចំពោះទារកតើគេត្រូវបំបៅទារកនៅពេលណា?
σ� បំបៅនៅពេលកំហាប់របស់ឱសថធ្លាក់ចុះពីTmax, Cmax បន្តិច
σ� បំបៅនៅពេល(Tmax ,Cmax ) កំហាប់របស់ឱសថឡើងដល់កំពូល
σ� បំបៅនៅពេលកំហាប់របស់ឱសថឡើងជិតដល់កំពូល
σ� បំបៅនៅពេលកំហាប់របស់ឱសថធ្លាក់ជិតដល់ក្រោម
86. ទារកអាយុពី ៣-៤ខែ ក្នុង១ថ្ងៃទារកបៅដោះប៉ុន្មានមីល្លីលីត្រ
σ� ១៥០០ម.ល-២០០០ម.ល
σ� ៧៥០ម.ល-១០០០ ម.ល
σ� ៥០០ម.ល-៧៥០ម.ល
σ� ១០០០ម.ល-១៥០០ ម.ល
87. លើវេជ្ជបញ្ជាតើគ្រូពេទ្យមានសិទ្ធិចេញអ្វីខ្លះ?
σ� ឱសថ ឬតមជាតិស្ករ ឬតមប្រៃ
σ� វិក័យបត្របង់លុយ
σ� ការវិភាគឈាម វិភាគទឹកនោម រកមេរោគផេ្សងៗ
σ� ថត ឆ្លុះ
88. ៨៨វេជ្ជបញ្ជាដែលគ្រូពេទ្យចេញត្រូវតែត្រឹមត្រូវ អានបាននិងយល់បានដោយអ្នកជំងឺនិងមានផលរំខានតិច ៖
σ� ការពន្យល់ត្រូវសមស្របនឹងចំណេះដឹងរបស់អ្នកជំងឺ និងអាចឲ្យអ្នកជំងឺប្រើឱសថបានត្រឹមត្រូវ
σ� សរសេរខ្ជីខ្ជាធ្វើឲ្យអ្នកលក់ថ្នាំឲ្យឱសថខុស ឬច្រឡំទៅអ្នកជំងឺ
σ� សរសេរវេជ្ជបញ្ជាអានបានតែគ្រូពេទ្យខ្លួនឯង
σ� វេជ្ជបញ្ជាដែលមានឱសថច្រើនមុខ (៧-១០មុខ)
89. របៀបសរសេវេជ្ជបញ្ជា
σ� សរសេឈ្មោះអាស័យដ្ឋាន លេខទូរស័ព្ទរបស់អ្នកចេញបញ្ជា ឬអាស័យដ្ឋានរបស់មន្ទីរសំរាកព្យាបាល
σ� សរសេរថ្ងៃ ខែ ឆ្នាំ ចេញវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ តែគ្មានហត្ថលេខាអ្នកចេញវេជ្ជបញ្ជា
σ� សរសេឈ្មោះ ភេទ អាយុនិងអាស័យដ្ឋានអ្នកជំងឺឲ្យបានត្រឹមត្រូវ សរសេឈ្មោះឱសថ កំរិតប្រើ របៀបប្រើរយៈពេលប្រើឲ្យបានច្បាស់លាស់
σ� ការសរសេវេជ្ជបញ្ជាមុនពិនិត្យជំងឺ ឬនិយាយបញ្ជារតាមទូរស័ព្ទ
90. វិធានការទូទៅ ក្នុងការចេញវេជ្ជបញ្ជាឱសថញៀនប្រភេទចាក់
σ� ១៤ថ្ងៃ ឬ២១ថ្ងៃ
σ� ១០ថ្ងៃ ឬ២ថ្ងៃ
σ� ៧ថ្ងៃ
σ� ២០ថ្ងៃ ឬ១០ថ្ងៃ
91. រយៈពេលចេញវេជ្ជបញ្ជាយូរបំផុតចំពោះឱសថងងុយដេក (Hypnotique)
σ� ៦អាទិត្យ ឬតិចជាង
σ� ១ខែ ឬតិចជាង
σ� ១២អាទិត្យ
σ� ១០ថ្ងៃ ឬ៨អាទិត្យ
92. រយៈពេលចេញវេជ្ជបញ្ជាយូរបំផុតចំពោះឱសថប៉ះពាល់ផ្លូវចិត្ត (Anxiolytique )
σ� ១២អាទិត្យ ឬតិចជាង
σ� ១៥០ថ្ងៃ ឬលើស
σ� ៤ខែ ឬតិចជាង
σ� ១៦អាទិត្យ
93. ផលរំខានបែប (A) ផលរំខាននេះយើងដឹងមុន និងស្គាល់តាមប្រតិកម្មឱសថវិទ្យារបស់ឱសថ
σ� អាចចៀសវាងបានដោយត្រូវប្រើតាមកំរិត និងគោរពតាមការណែនាំលើការប្រុងប្រយ័ត្នពេលប្រើប្រាស់
σ� មិនគោរពតាមការណែនាំលើការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់
σ� ករណីខ្លះមិនអាចចៀសវាងបានទេ ផលរំខានធ្ងន់ធ្ងរ តែគ្រូពេទ្យមិនបានប្រាប់ទៅអ្នកជំងឺ
σ� គោរពតាមការណែនាំលើការប្រុងប្រយ័ត្ន
94. ផលរំខានដែលភ្ជាប់ជាមួយការព្យាបាល
σ� ក្រុមប្រឆាំងនឹងការរលាក និងមានសាយភាយនូវជំងឺឆ្លង ក្រុមប្រឆាំងនឹងឈាមកក និងធ្វើឲ្យមានការហូរឈាម
σ� ក្រុមប្រឆាំងនឹងជំងឺមហារីក និងមានការបាត់បង់គ្រាប់ឈាមស
σ� ក្រុមប្រឆាំងនឹងជំងឺឡើងសម្ពាធឈាម និងធ្វើឲ្យមានក្អួតចង្អោរ វិលមុខ
σ� ក្រុមប្រឆាំងនឹងឈាមកក និងធ្វើឲ្យមានការហូរឈាម
95. ផលរំខានប្រភេទ(B)គឺវាមកដល់ឬកើតឡើងដោយមិនដឹងខ្លួន
σ� ផលរំខានកើតឡើងមិនអាចគិតទុកជាមុនមិនដឹងក្នុងដំណាក់កាលណាមួយនៃការព្យាបាល បើទោះជាមានវេជ្ជបញ្ជាត្រឹមត្រូវក៏ដោយ
σ� ក្រុមប្រឆាំងនឹងឈាមកកនិងធ្វើឲ្យមានការហូរឈាម
σ� ករណីខ្លះផលរំខានធ្ងន់ធ្ងរកើតឡើងដោយដឹងខ្លួនជាមុន
σ� កើតឡើងលើមនុស្សយ៉ាងច្រើន
96. ផលរំខានប្រភេទ(C)ជាគ្រោះថ្នាក់ដែលកើតឡើងក្រោយពីប្រើប្រាស់ឱសថរយៈពេលយូរដែលបង្កឲ្យញៀន
σ� ម័រហ្វីន (Morphine)
σ� ក្លុកសាស៊ីលីន(Cloxacilline)
σ� ស៊ីមេទីឌីន (Cimétidine)ឬឌីយ៉ាហ្សេបាំ (Diazépam)
σ� អ៊ីប៊ុយប្រូហ្វែន (Ibuprofen) និងឌីយ៉ាហ្សេបាំ (Diazépam)
97. គុណសម្បត្តិនៃសរីរាង្គដែលមានលទ្ធភាពទទួលឱសថ (Tolérance)
σ� Paracetamol 0,5g បុគ្គលខ្លះអាចប្រើរហូតដល់ ៥ក្រាម ដោយគ្មានបញ្ហា
σ� Paracetamol 0,5g បុគ្គលភាគច្រើនអាចប្រើត្រឹមតែ ៣ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ� Paracetamol 0,5g បុគ្គលខ្លះអាចប្រើត្រឹមតែ ១,៥ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ� Paracetamol 0,5g បុគ្គលខ្លះអាចប្រើត្រឹមតែ 0,៥ក្រាម ឬ១ក្រាម/ថ្ងៃ មានបញ្ហា
98. គុណវិបត្តិនៃសរីរាង្គដែលគ្មានលទ្ធភាពទទួលឱសថ
σ� Ibuprofen 400mg បុគ្គលមួយចំនួនតូចអាចប្រើរហូតដល់២,៨ក្រាម/ថ្ងៃ ដោយគ្មានបញ្ហា
σ� Ibuprofen 400mg បុគ្គលភាគច្រើនអាចប្រើត្រឹម២ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ� Ibuprofen 400mg បុគ្គលមួយចំនួនតូចប្រើត្រឹមតែ០,២-០,៤ក្រាម បណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ
σ� Ibuprofen 400mg បុគ្គលខ្លះអាចប្រើត្រឹមតែ ១២០០ម.ក្រ/ថ្ងៃប្រើលើសមានបញ្ហា
99. ការពុលនៅក្នុងសរីរាង្គ (Toxicose )
σ� ការពុលកើតមកពីសារធាតុក្នុងសរីរាង្គ ឬការពុលបណ្តាលពីមេរោគមានជីវិតនៅក្នុងខ្លួនមនុស្ស
σ� ការពុលបណ្តាលពីការលេបឱសថ
σ� ការពុលបណ្តាលពីការហូបត្រីកំពត
σ� ការពុលបណ្តាលមកពីការផឹកថ្នាំបំពុលកណ្តុរ
100. ការពុលបណ្តាលមកពីមជ្ឈដ្ឋានខាងក្រៅ
σ� ការពុលបណ្តាលពីមេរោគមានជីវិតនៅក្នុងខ្លួនមនុស្ស
σ� ការពុលបណ្តាលពីការហូបត្រីកំពត ឬការលេបឱសថលើសកំរិត
σ� ការពុលបណ្តាលពីសារធាតុក្នុសរីរាង្គ
σ� ការពុលមកពីលេបឱសថលើសកំរិត
101. ការពុលដែលមិនអាចមើលឃើញ ហើយច្រើនខែឆ្នាំទើបមានរោគសញ្ញា
σ� ការពុលបណ្តាលមកពីផឹកថ្នាំសំលាប់ស្មៅ
σ� ការពុលរបស់មន្ត្រីធ្វើការកន្លែងថតកាំរស្មីអិចរាប់ឆ្នាំ ឬធ្វើការរោងចក្រគីមីយូរឆ្នាំ
σ� ការពុលរបស់កម្មករធ្វើការនៅក្នុងរោងចក្រកាត់ដេរ
σ� ការពុលបណ្ដាលពីការលេបឱសថ
102. ការថិតនៅក្រោមការគ្រប់គ្រងរបស់ឱសថ មិនអាចឲ្យសរីរាង្គដំណើរការបានត្រឹមត្រូវទេបើគ្មានឱសថដែលខ្លួនត្រូវការ
σ� ឱសថប្រឆាំងនឹងការរលាក ឬហើមដោយការប៉ះទង្គិច (Alphachymotripsine )
σ� ឱសថងងុយដេក ឬឱសថប៉ះពាល់ផ្លូវចិត្ត
σ� ឱសថបំបាត់ការឈឺចាប់ ឬបញ្ចុះកំដៅ
σ� ឱសថអង់ទីប៊ីយូទិក
103. ពួកស្រវឹង
σ� ស្រា ឬកញ្ឆា
σ� អំហ្វេតាមីន ឬមេតំហ្វេតាមីន
σ� បារី ឬកញ្ឆា
σ� ស្រីស្អាតស៊ិចស៊ី
104. ក្រុមអាភៀននិងដេរីវេរបស់វា
σ� កញ្ឆា ឬមេតំហ្វេតាមីន
σ� ម័រហ្វីន ឬហេរ៉ូអ៊ីន
σ� ប្រេដនីហ្សូឡូន
σ� ថ្នាំស្ពឹក (anesthésie locale) លីដូកាអ៊ីន
105. ក្រុមសារធាតុជំរុញ (Excitant)
σ� លីដូកាអ៊ីន
σ� ស្រា ឬបារី
σ� កញ្ឆា
σ� អំហ្វេតាមីន ឬមេតំហ្វេតាមីន
106. ឱសថធ្វើឲ្យងងុយដេក ឬក្រុមសំរួលផ្លូវចិត្ត
σ� ប្រូម៉ាហ្សេប៉ាម (Lexomil)
σ� កូដេអ៊ីន
σ� អ៊ីដ្រូគ័រទីហ្សូន
σ� អំហ្វេតាមីន
107. ចលនកាលប្រតិកម្មរបស់ក្រុមឱសថបេតាឡាក់តាមីន
σ� ទប់ស្កាត់ការសំយោគមុយរេអ៊ីនជាសំបកខាងក្រៅរបស់មេរោគ ហើយប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងលូតលាស់
σ� ប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងបញ្ចេញឥទិ្ធពលសាហាវ
σ� ប្រតិកម្មនេះធ្វើឲ្យមេរោគបំលែងខ្លួនជារាងពងក្រពើវែងរួចស៊ាំនឹងឱសថ
σ� ប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងសង្ងំមិនទាន់បញ្ចេញឥទិ្ធពល
108. ចលនកាលដែលមេរោគស៊ាំជាមួយបេតាឡាក់តាមីន
σ� ជាពេលដែលមេរោគត្រូវបេតាឡាក់មីនបំផ្លាញប្រែរូបរាងហើយវិវត្តខ្លួនវាប្រឆាំងនឹងបេតាឡាក់តាមីន និងសំបកខាងក្រៅរបស់មេរោគកសាងពីជាតិលីប៉ូប៉ូលីសាក់ការីត
σ� ជាពេលដែលមេរោគត្រូវបេតាឡាក់មីនបំផ្លាញរូបរាងរហូតដល់ផ្ទុះខ្លួនស្លាប់
σ� ដោយសារសំបកខាងក្រៅរបស់មេរោគកសាងពីជាតិមុយរេអ៊ីន ដែលបេតាឡាក់តាមីនអាចជ្រែកទៅខាងក្នុងមេរោគបាន
σ� ដោយសារមេរោគបញ្ចេញអង់ស៊ីមបេតាឡាក់តាម៉ាសសំរាប់ប្រឆាំងនឹងបេតាឡាក់តាមីន=> រូបមន្តបេតាឡាក់តាមីនត្រូវបំផ្លាញ
109. ចំណាត់ថ្នាក់ពួកប៉េនីស៊ីលីនទៅតាមប្រភពរបស់វា
σ� ប៉េនីស៊ីលីនចំរាញ់ចេញពីធម្មជាតិ (ប៉េនីស៊ីលីនG ប៉េនីស៊ីលីនV)និងប៉េនីស៊ីលីនពាក់កណ្តាលសំយោគបំលែងពីធម្មជាតិ
σ� ក្រុមមានប្រសិទ្ធភាពសំលាប់មេរោគបានមួយចំនួនមុខមេរោគ
σ� ប៉េនីស៊ីលីនសំយោគ
σ� ក្រុមអាចកំចាត់ពួកប៉េនីស៊ីលីនណាស់
110. ប៉េនីស៊ីលីន G វាបំផ្លាញដោយអាស៊ីដក្រពះ
σ� ប៉េនីស៊ីលីន G ជាទូទៅគេផលិតវាជាថ្នាំចាក់ IM ឬ IV
σ� ប៉េនីស៊ីលីន G ផលិតជាថ្នាំគ្រាប់សំរាប់លេប
σ� ប៉េនីស៊ីលីន G ផលិតជាថ្នាំគ្រាប់ធំរំលាយក្នុងទឹកសំរាប់ផឹក
σ� ប៉េនីស៊ីលីន G ផលិតជាម្សៅរំលាយក្នុងទឹកសំរាប់ផឹក
111. ប៉េនីស៊ីលីន G ចាក់ IV ចំពោះករណីជំងឺអ្វី ?
σ� ជំងឺស្រាល ឬធ្ងន់
σ� ជំងឺធ្ងន់ធ្ងរ ហើយត្រូវប្រើកំរិតខ្ពស់
σ� ជំងឺរលាកសន្លាក់ដៃជើង
σ� ជំងឺកាមរោគ
112. ប៉េនីស៊ីលីន G ចាក់ IM កំរិតប្រើធម្មតា
σ� 2-4M/24h
σ� 1-2M/24h
σ� 4-8M/24h
σ� 10-15M/24h
113. Benzathine PNC 2,4M តើក្នុង១ដបប៉ុន្មានថ្ងៃគេចាក់ម្តង
σ� ៥ថ្ងៃចាក់ម្តង
σ� ១-៤អាទិត្យចាក់ម្តង
σ� ១ថ្ងៃចាក់ម្តង
σ� ១ថ្ងៃចាក់៤ដង
114. គុណភាពព្យាបាលរបស់ Benzathine PNC 2,4M
σ� ជំងឺរលាកបំពង់ក ឬជំងឺរបេង
σ� ជំងឺស្វាយ (កាមរោគ) និងការពារការលាប់ឡើងវិញនៃជំងឺរលាកសន្លាក់ដៃជើង
σ� ជំងឺរបេង ឬអេដស៍
σ� ជំងឺនោមទាស់(កាមរោគ)
115. ការព្យាបាល choc anaphylactique បង្កដោយពួក PNC ឬឱសថដទៃទៀតចំពោះមនុស្សពេញវ័យ
σ� ចាក់អាដ្រេណាលីន 0,5mg IM ឬ SC ១៥នាទីក្រោយអាចចាក់អាដ្រេណាលីនម្តងទៀត និងដាក់អុកស៊ីសែន
σ� 2h ក្រោយចាក់អាដ្រេណាលីនម្តងទៀត
σ� បាញ់ក្នុងបំពង់ក salbutamolឬ Terbutaline
σ� ដាក់អុកស៊ីសែន
116. ក្រុមប៉េនីស៊ីលីន V លេបពេលណា
σ� លេបក្រោយបាយ ឬលេបមុនបាយ
σ� លេបមុនបាយ
σ� លេបមុនបាយ និងលេបពេលបាយ
σ� លេបពេលបាយ ឬលេបក្រោយបាយ
117. កំរិតប្រើប៉េនីស៊ីលីន V ប្រចាំថ្ងៃ ១ថ្ងៃលេប ៣ដង៤ដង
σ� លេប ១ថ្ងៃ 2-3M/24h
σ� លេប ១ថ្ងៃ 2M/24h
σ� លេប ១ថ្ងៃ 3-8 M/24h
σ� លេប ១ថ្ងៃ 0,5M-1,5M/24h
118. ប៉េនីស៊ីលីន M ជាក្រុមស៊ាំជាមួយប៉េនីស៊ីលីនណាស
σ� Ampicilline អំពីស៊ីលីន
σ� Cloxacilline ក្លុកសាស៊ីលីន
σ� Céphalexine សេហ្វាឡិចស៊ីន
σ� Benzathine PNC បង់ហ្សាទីនប៉េនីស៊ីលីន
119. គុណភាពព្យាបាលរបស់ពួកប៉េនីស៊ីលីន M
σ� ជំងឺបង្កដោយមេរោគ staphylocoque ធ្ងន់ធ្ងរទូទៅឬនៅតំបន់ណាមួយ និងជំងឺឆ្លងនៅORL ជំងឺឆ្លងនៅផ្លូវដង្ហើមនិងលើស្បែក
σ� ជំងឺកាមរោគដោយ gonocoque
σ� ជំងឺឆ្លងនៅផ្លូវទឹកម៉ូត្រ និងប្រដាប់បន្តពូជ
σ� ជំងឺឆ្លងនៅក្នុងឆ្អឹង និងក្នុងសាច់បេះដូង
120. ពួកប៉េនីស៊ីលីន Aឬ M មួយណាដែលឆាប់មានប្រសិទ្ឋភាពដល់អ្នកប្រើប្រាស់
σ� ពួកអំពីស៊ីលីនជ្រាបចូលក្នុងចរន្តឈាមបាន ៤០%
σ� ពួកអាម៉ុកស៊ីលីនជ្រាបចូលក្នុងចរន្តឈាមបាន ៩៣%
σ� ពួកក្លុកសាស៊ីលីន ជ្រាបចូលក្នុងចរន្តឈាមបាន ៧០%
σ� ពួកអុកសាស៊ីលីន ជ្រាបចូលក្នុងចរន្តឈាមបាន ៥៩%
121. កំរិតប្រើប្រចាំថ្ងៃរបស់អំពីស៊ីលីន
σ� 2g/24h
σ� 4g/24h
σ� 1-6g/24h
σ� 2-5g/24h
122. ក្នុងការព្យាបាលជំងឺឆ្លងតើឱសថមួយណាដែលមានប្រសិទ្ធភាពជាងគេ
σ� Ampicilline
σ� Amoxicilline
σ� Amoxicilline+Acide clavulanique
σ� Oxacilline
123. គុណភាពព្យាបាលជំងឺឆ្លងដោយពួកសេហ្វាឡូស្ពោរីនជំនាន់ទី១
σ� គេដឹងច្បាស់ពីរោគវិនិច្ឆ័យនៃជំងឺឆ្លង ឬគេស្គាល់ច្បាស់ពីមេរោគដែលបង្កជំងឺឆ្លង
σ� គេមិនដឹងច្បាស់ពីរោគវិនិច្ឆ័យនៃជំងឺឆ្លង
σ� គេមិនស្គាល់ច្បាស់ពីមេរោគបង្កជំងឺឆ្លង និងមានជំងឺឆ្លងដោយមេរោគចំរុះ ឬជំងឺឆ្លងផ្លូវដង្ហើម
σ� គេប្រើសំរាប់ព្យាបាលជំងឺឆ្លងផ្លូវដង្ហើម
124. គុណភាពព្យាបាលជំងឺឆ្លងដោយពួកសេហ្វាឡូស្ពោរីនជំនាន់ទី៣
σ� ជំងឺឆ្លងដោយមេរោគដែលកបនឹងក្រុមឱសថនេះ ជំងឺសាយភាយមេរោគក្នុងឈាម
σ� ជំងឺរលាកសន្លាក់ដៃជើង
σ� ជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺឆ្លងផ្លូវទឹកម៉ូត្រ
σ� ជំងឺសាយភាយមេរោគក្នុងឈាម
125. គុណភាពព្យាបាលចំបងរបស់ Streptomycine
σ� ជំងឺឆ្លងដោយមេរោគដែលកបនឹងឱសថនេះ
σ� ជំងឺឆ្លងក្នុងពោះវៀន
σ� ជំងឺរបេងសួត និងរបេងក្រៅសួត
σ� ជំងឺរបេងក្រៅសួត
126. កំរិតប្រើរបស់ហ្សង់តាមីស៊ីន
σ� 2mg/Kg/24h
σ� 2,5-3,5mg/Kg/24h
σ� 10mg/Kg/24h
σ� 4-6mg/Kg/24h
127. ការពុលរបស់ឱសថហ្សង់តាមីស៊ីននៅត្រង់ណាខ្លាំងជាងគេ
σ� ការពុលទៅតម្រងនោម ឬនៅក្នុងត្រចៀក
σ� ធ្វើឲ្យអាល្លែកហ៊្សី
σ� បំផ្លាញគោលិកាឈាមស ឬឈាមក្រហម
σ� ធ្វើឲ្យស្រវាំងភ្នែក
128. ការហាមប្រើរបស់ហ្សង់តាមីស៊ីន ដែលអាចរំលោភ១ដង១កាលចំពោះជំងឺដូចខាងក្រោម ៖
σ� អ្នកជំងឺមានផ្ទៃពោះ និងអ្នកជំងឺខ្សោយតម្រងនោម
σ� អ្នកជំងឺមានបញ្ហាផ្លូវដង្ហើម
σ� អ្នកជំងឺធ្លាប់អាល្លែកហ៊្សីជាមួយពួកអាមីណូស៊ីតផេ្សងទៀត
σ� អ្នកមានជំងឺហ៊ឹងត្រចៀក
129. ពួកអាមីណូស៊ីតដែលទុកសំរាប់ព្យាបាលជំងឺទៅនឹងកន្លែងឈឺ (usage local)
σ� Gentamycine
σ� Kanamycine
σ� Néomycine
σ� Tobramycine
130. គុណភាពព្យាបាលរបស់ឡាំងកូមីស៊ីន
σ� ជំងឺឆ្លងក្នុងឆ្អឹង និងឆ្លងក្នុងប្រអប់មាត់
σ� ជំងឺឆ្លងសាយភាយមេរោគក្នុងឈាម និងជំងឺរមាស់លើស្បែក
σ� ជំងឺស្វាយ(កាមរោគ)
σ� ជំងឺឆ្លងក្នុងត្រចៀក ច្រមុះ បំពង់ក ជំងឺឆ្លងក្នុងឆ្អឹង និងឆ្លងក្នុងប្រអប់មាត់
131. របៀបប្រើឡាំងកូមីស៊ីន
σ� លេបឡាំងកូមីស៊ីនពេលពោះទទេ
σ� លេបពេលស្រស់ស្រូបអាហារ
σ� លេបឱសថឡាំងកូមីស៊ីន ២ម៉ោង មុនឬក្រោយស្រស់ស្រូបអាហារ
σ� លេបក្រោយពេលបាយ
132. កំរិតប្រើឡាំងកូមីស៊ីន
σ� 2ទៅ3g/24h
σ� 1,5ទៅ2g/24h
σ� 0,5ទៅ1g/24h
σ� 3g/24h
133. ការហាមប្រើឡាំងកូមីស៊ីន
σ� អាល្លែកហ៊្សីជាមួយឡាំងកូមីស៊ីន ឬក្លាំងដាមីស៊ីន ឬស្រ្តីបំបៅដោះកូន
σ� ចំពោះស្រ្តីមានផ្ទៃពោះ
σ� ចំពោះអ្នកខ្សោយតម្រងនោម
σ� ចំពោះមនុស្សចាស់ជរា (៧៥ឆ្នាំ)
134. ផលរំខានរបស់ឡាំងកូមីស៊ីន
σ� វិបត្តិផ្លូវរំលាយអាហារ (រាក ក្អួត)វិបត្តិឈាម ប្រតិកម្មលើជាលិកាទន់ និងអាល្លែកហ៊្សី
σ� ប្រតិកម្មលើជាលិកាទន់ និងអាល្លែកហ៊្សី
σ� ផលរំខានពាក់ព័ន្ធនឹងការចាក់
σ� វិបត្តិគំហើញ(ព្រិលភែ្នក រូប១ឃើញរូប២)
135. កំរិតប្រើរបស់ក្លាំងដាមីស៊ីនចំពោះមនុស្សពេញវ័យ
σ� 600mg ទៅ 2400mg/24h
σ� 2400mg ទៅ 3600mg/24h
σ� 2g/24h
σ� 1500mg/24h
136. ការហាមប្រើរបស់ក្លាំងដាមីស៊ីន
σ� ការហាមប្រើចំពោះមនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះ
σ� អាល្លែកហ៊្សីជាមួយឡាំងកូមីស៊ីន ឬក្លាំងដាមីស៊ីន ចំពោះស្រ្តីបំបៅដោះកូន និងកុមារអាយុតិចជាង ៦ឆ្នាំ
σ� ចំពោះស្រ្តីបំបៅដោះកូន និងកុមារអាយុតិចជាង ៦ឆ្នាំ
σ� ចំពោះស្រ្តីមានផ្ទៃពោះ
{"name":"General Pharmacology Part 2", "url":"https://www.quiz-maker.com/QPREVIEW","txt":"61. ឱសថដែលមិនសូវចូលចិត្តភ្ជាប់សម្ព័ន្ធ <៣០% ជាមួយសារធាតុរបស់ឈាម, 62. ភាពមានជំងឺធ្វើឲ្យប្រែប្រួលចំនួនអាល់ប៊ុយមីន, 63. ការបញ្ចេញឱសថតាមផ្លូវណាដែលច្រើនជាងគេ","img":"https://www.quiz-maker.com/3012/images/ogquiz.png"}